ទឹកមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ជាពិសេសគឺទឹករ៉ែ មានប្រភពមកពីធម្មជាតិ ដែលយើងនឹកស្មានមិនដល់គឺវាអាចទប់ស្កាត់ការពារមេរោគបានយ៉ាងល្អ ។ ប្រសិនជាលោកអ្នក មិនចូលចិត្តពិសារទឹករ៉ែ ឬគ្មានទម្លាប់ពិសារទឹរ៉ែច្រើនទេនោះ គឺគួរតែផ្លាស់ប្តូរនូវទម្លាប់នេះដើម្បីសុខភាពលោកអ្នក។
នេះគឺជាអត្ថប្រយោជន៍ទាំង៥យ៉ាង ដែលបានមកពីការទទួលទានទឹករ៉ែ នៅពេលព្រឹក៖
- នៅពេលដែលលោកអ្នក ទទួលទានទឹកនៅពេលព្រឹក ទាំងពោះទទេនោះវាអាចចូលទៅលាងសម្អាត ក្រពះ និងពោះវៀន ដែលជាហេតុធ្វើឲ្យងាយស្រួលដល់ការស្រូបយក សារធាតុចិញ្ចឹមផ្សេងទៀត ដែលយើងទទួលបន្ទាប់ពីនោះ។
- ធ្វើឲ្យកើនឡើងនូវការបង្កើតកោសិកាឈាមថ្មី និងកោសិកាសាច់ដុំ។
- ទឹកអាចជួយសម្រកទំងន់បាន ដោយគ្រាន់តែទទួលទាននូវទឹកត្រជាក់ប្រហែលកន្លះលីត្រ នៅពេលព្រឹក គឺវាអាចជួយឲ្យដំនើរការ របស់ប្រព័ន្ធរំលាយអាហារ កើនឡើងដល់ទៅ២៤%។
- ទឹកអាចជួយលាងនូវជាតិពុល ពីក្នុងឈាមដែលធ្វើឲ្យស្បែករបស់អ្នកភ្លឺរលោងស្រស់ថ្លាបាន។
- ធ្វើឲ្យមានតុល្យភាពក្រពេញទឹងរងៃ ដែលក្រពេញនេះ អាចជួយលោកអ្នក នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយរក្សាតុល្យភាពវត្ថុរាវនៅក្នុងខ្លួន និងជួយប្រឆាំងនឹមេរោគបានថែមទៀតផង។
ដើម្បីឲ្យការទទួលទានទឹករបស់លោកអ្នកមានប្រសិទ្ធិភាព សូមអនុវត្តតាមវិធីខាងក្រោម៖
- ទទួលទានទឹករ៉ែ ឬទឹកធម្មតា១.៥លីត្រ បន្ទាប់ពីក្រោកពីគេងភ្លាមៗ
- កុំទទួលទានអ្វីផ្សេង ក្នុងរយៈពេល១ម៉ោង ក្រោយពីទទួលទានទឹក
សូមកុំបណ្តោយឲ្យខ្លួនរបស់អ្នកបាត់បង់ជាតិទឹកដោយប្តូរទម្លាប់មកពិសារទឹករ៉ែ ជារៀងរាល់ព្រឹក និងឲ្យបានច្រើនក្នុង១ថ្ងៃៗ ដើម្បីទទួលបាននូវសុខភាពល្អ ដែលបានមកពីគុណប្រយោជន៍ពីទឹករ៉ែធម្មជាតិ៕
ប្រភពអត្ថបទ៖ freshnewsasia.com