OKNG

អំពីយើង

ទំព័រ
អំពីយើង

គោលដៅរបស់យើងគឺ ផ្គត់ផ្គង់ដំណោះស្រាយក្នុងការបំបាត់ភាពស្រេកទឹកប្រកបដោយផាសុកភាពសម្រាប់បុគ្គលគ្រប់រូប និងជម្រុញបុគ្គលគ្រប់រូបឱ្យទទួលបានរសនិយមល្អ តាមរយៈទម្លាប់ល្អ និងសុខភាពល្អ។ 

ទាញយកអានុភាពនៃធម្មជាតិដើម្បីបង្កើតទឹករ៉ែអង់ទីអុកសុីដង់គុណភាពខ្ពស់​ ដែលជួយឱ្យអតិថិជនទទួលបានគុណភាពជីវិតកាន់តែប្រសើរ។ 

សារពីនាយកប្រតិបត្តិ៖

នៅ OKNG យើងផ្តោតការយកចិត្តទុកដាក់បំផុតចាប់ផ្តេីមពីប្រភពទឹករបស់យើង រហូតលេចចេញជារូបរាង– យើងប្រើប្រាស់តែទឹកដែលធម្មជាតិ និងបរិសុទ្ធបំផុត សម្រាប់អ្នកប្រេីប្រាស់។ បន្ទាប់មកទៀត យើងទាញយកអត្ថប្រយោជន៍ពីធម្មជាតិយ៉ាងគួរឱ្យស្ញប់ស្ញែង ពីសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ែចម្បង ដើម្បីច្នៃចេញជាផលិតផលមួយដែលផ្ដល់នូវរសជាតិទឹកមួយដែលមិនធ្លាប់មានពីមុនមក និងអាចស្រូបជាតិអ៊ីយ៉ុងចូលក្នុងរាងកាយបានយ៉ាងរហ័សស្របជាមួយគុណភាពដ៏ល្អឯក។

ចក្ខុវិស័យយើង

ដើម្បីលើកទឹកចិត្តឱ្យបុគ្គលគ្រប់រូបយកចិត្តទុកដាក់លើសុខភាព តាមរយៈការពិសារទឹកធម្មជាតិ ផ្ដល់នូវសារធាតុចិញ្ចឹម ដែលជួយឱ្យរាងកាយដំណើរការបានកាន់តែប្រសើរ និងលើកកម្ពស់គុណភាពនៃការរស់នៅប្រចាំថ្ងៃ។

បេសកកម្មយើង

ដើម្បីច្នៃចេញនូវជម្រើសទឹកពិសារគុណភាពខ្ពស់ដែលល្អសម្រាប់សុខភាព។ ផ្ដល់ជូនឱ្យអតិថិជននូវទឹករ៉ែអាល់កាឡាំងអង់ទីអុកសុីដង់ ដើម្បីលើកស្ទួយគុណភាព​ និងសារពាង្គកាយឱ្យកាន់តែប្រសើរ។

គុណតម្លៃស្នូលយើង

យើងដើរទៅមុខដោយ

ការបង្កើតថ្មី

យើង​ខិតខំ​ប្រឹងប្រែង​បង្កើត​ទឹក​ពិសា​រ​អង់ទីអុកសុីដង់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​ ​និង​បច្ចេកវិទ្យា​ជឿនលឿន​ក្នុង​សហគ្រាស​នេះ​។

ទំនុកចិត្ត

យើង​ជឿជាក់​ថា​ ​ទំនុក​ចិត្តជា​គ្រឹះ​នៃ​ភាព​ជោគជ័យ​។​ ​យើង​ព្យាយាម​ស្វែ​ករ​ក​ទំនុក​ចិត្ត​ពី​គ្រប់​អតិថិជន​របស់យើង​តាមរយៈ​ការ​យកចិត្តទុកដាក់​ ​តម្លា​ភាព​ ​និង​ភាព​ល្អឥតខ្ចោះ​។​

សុចរិតភាព

រាល់​សកម្ម​របស់យើង​ ​សុទ្ធតែ​ធ្វើឡើង​ប្រកបដោយ​សុចរិត​ភាព​ ​និង​យកចិត្ត​ដាក់លើ​គុណភាព​នៃ​ផលិតកម្ម​ ​ដើម្បី​រក្សា​ក​ម្រិ​ត​ស្តង់​ដារ​របស់​ផលិតផល​ឱ្យ​នៅ​ខ្ពស់​ជានិច្ច​។

អតិថិជនជាគោល

យើង​យក​អតិថិជន​ជាគោល​ ​និង​កំណត់​គោលដៅ​ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​តាមរយៈ​ការ​ផ្ដល់​សេវាកម្ម​ល្អឯក​គ្រប់ពេល​វេលា​។​

ក្រមសីលធម៌

ក្រម​សីលធម៌​របស់យើង​ជា​មាគ៌ា​ដែល​នាំ​សហគ្រាស​របស់យើង​ ​ឆ្ពោះទៅ​រក​គោលដៅ​នៃ​ភាព​ជោគជ័យ​ ​ប្រកបដោយ​ធម៌​ ​និង​និរន្តរភាព​ក្នុងរយៈពេល​វែង​។​